ប្រយ័ត្ន! របស់ ៣ នេះ មានផ្ទុកសារធាតុពុលខ្លាំង ខណៈមនុស្សភាគច្រើនកំពុងប្រើរាល់ថ្ងៃ






១ក្នុងជីវិតប្រចាំថ្ងៃ មានរបស់មួយចំនួនដែលយើងប្រើស្ទើរតែគ្រប់ពេលវេលា ប៉ុន្តែមិនដឹងថាវាអាចផ្ទុកសារធាតុពុល ដែលប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ ខាងក្រោមនេះជារបស់ ៣ ប្រភេទដែលយើងគួរបង្កើនការប្រុងប្រយ័ត្នជាបន្ទាន់៖

១-Case ឬសម្បកទូរស័ព្ទដៃ៖ សម្បទូរស័ព្ទដៃមួយចំនួនផលិតពីប្លាស្ទិក ឬសារធាតុសំយោគដែលមាន សារធាតុ BPA ឬ phthalates។ សារធាតុទាំងនេះអាចចូលក្នុងស្បែក តាមរយៈការប៉ះជាញឹកញាប់ ហើយអាចបង្ករឱ្យមានបញ្ហាអរម៉ូន និងសុខភាពស្បែក។ នេះបើយោងតាមការចុះផ្សាយរបស់ agood company ។ ដើម្បីបង្កាបញ្ហា សូមជ្រើសរើសប្រើ case ទូរស័ព្ទដែលមានស្លាក "BPA-free" និងគ្មានសារធាតុគីមីពុល។





២-ដបទឹកមាន BPA៖ BPA (Bisphenol A) ជាសារធាតុគីមីដែលអាចរលាយចូលក្នុងទឹក នៅពេលដបទឹកត្រូវកម្ដៅ ឬប្រើរយៈពេលវែង។ ការប្រើដបទឹកដែលមាន BPA ជាប្រចាំ អាចប៉ះពាល់ដល់ប្រព័ន្ធអរម៉ូន និងកើនហានិភ័យជំងឺមហារីក។ នេះបើយោងតាមការបញ្ជាក់ពី PMC (PubMed Central) ។ ដើម្បីចៀសវាងបញ្ហា លោកអ្នកអាចប្រើដបទឹកប្រភេទកែវ ឬដបទឹក BPA-free ជំនួសដបទឹកប្លាស្ទិកធម្មតា។

៣-ខ្ទះដែកសម្រាប់ចម្អិនអាហារ៖ ការស្រាវជ្រាវរបស់ PMC (PubMed Central) បានឱ្យដឹងថា ខ្ទះដែកដែលមិនមានស្រទាប់ការពារ ឬស្រទាប់ការពារខូច អាចបញ្ចេញសារធាតុដែកចូលក្នុងអាហារបាន។ បើទទួលទានដែកច្រើនពេក អាចបង្កឱ្យមានបញ្ហាថ្លើម បេះដូង និងសរសៃឈាម។ លោកអ្នកអាចជំនួសដោយ ប្រើខ្ទះដែលមានស្រទាប់សុវត្ថិភាព (non-stick, enamel coating) ឬប្ដូរខ្ទះចេញពេលស្រទាប់ការពារបានខូច។

No comments

Powered by Blogger.