ច្រើនមែន! នេះជាខេត្តក្រុង ធំៗទាំង៥ ដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនបំផុត ក្នុងថ្ងៃចូលឆ្នាំ
យោងតាមរបាយការណ៍ពី ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖
ទី១/. រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់
ទី២/. ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់
ទី៣/. ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់
ទី៤/. ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់
ទី៥/. ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់
គួរជម្រាបផងដែរថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ រីឯភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់៕
Post a Comment